ជ័យជម្នះរបស់លោកដូណាល់ ត្រាំ ត្រលប់មកកាន់អំណាចនៅសហរដ្ឋអាមេរិក កំពុងធ្វើឲ្យអនាគតសង្រ្គាមនៅអ៊ុយក្រែនកាន់តែមិនច្បាស់លាស់។ លោកដូណាល់ ត្រាំនិយាយដដែលៗថា រដ្ឋបាលរបស់លោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលជាបន្ទុកចំណាយដ៏ធំមួយរបស់អាមេរិក។ ប៉ុន្តែ លោកមិនដែលបានលម្អិតតើនឹងបញ្ចប់សង្រ្គាមដែលមានរយៈពេលជីត ៣ឆ្នាំនោះ ដោយរបៀបណានោះទេ។ នៅក្រោយការអះអាងរបស់អនាគតប្រធានាធិបតីអាមេរិកដែលគិតប្រយោជន៍អាមេរិកដំបូងគេយ៉ាងដូច្នេះ ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបចាប់ផ្តើមភ័យព្រួយបារម្ភខ្លាចក្រែងថា នយោបាយរបស់លោកដូណាល់ត្រាំ បញ្ចប់សង្រ្គាមអ៊ុយក្រែននឹងផ្តល់ប្រយោជន៍ទៅឲ្យរុស្ស៊ីរបស់លោកពូទីន ច្រើនជាងអ៊ុយក្រែន។
🔔 Please subscribe: [ Ссылка ]
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ [ Ссылка ]
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង [ Ссылка ]
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) [ Ссылка ]
ទទួលព័ត៌មានតាមតេឡេក្រាម [ Ссылка ]
Ещё видео!