ញញឹមស្រស់ ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
១ - ញញឹមស្រស់ស្រាយអ្វីម្ល៉េះទេ ស្រស់ដូចដួងខែដែលពេញរស្មី
ញញឹមម្ដងៗរៀមបងស្ទើរស្លុតស្មារតី ចង់ថ្នាក់ថ្នមបីស្រស់ស្រីឲ្យឆ្អែតចិន្ដា
២ - បើអូនញញឹមស្រស់ម្ល៉ឹងៗ តើឲ្យរៀមខឹងម្ដេចបានជីវា
សាច់ថ្ពាល់ទាំងសងបំព្រងគួរឲ្យស្នេហា ប្រុសលើលោកាគេប្រាថ្នាតែស្រី
បន្ទរ - ឃើញអូនញញឹមដាក់គេម្ដងៗ ទ្រូងសៅហ្មងស្ទើរប្រេះជាពីរបី
ចិត្តច្រណែនប្រកាន់ប្រចណ្ឌស្រី តែរៀមមិនហ៊ានស្ដីខ្លាចស្រីអាក់អន់ចិន្ដា
៣ - ញញឹមទៀតមកសម្លាញ់ចិត្ត សូមអូនអាណិតជីវិតខ្លោចផ្សា
ទុក្ខព្រួយព្រោះតែជាប់ស្នេហ៍លើរូបជីវា ខុសត្រូវយ៉ាងណាមេត្តាអាណិតផង ៕
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
#ស៊ីន ស៊ីសាមុត / រស់ សេរីសុទ្ធា / ប៉ែន រ៉ន / សុះ ម៉ាត់ / ហួយ មាស / មាស សាម៉ន / ។
Ещё видео!