អាកប្បកិរិយាតូចៗ អាចជះឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតរបស់អ្នក។ យើងមិនបានចាប់អារម្មណ៍ថា ការផ្លាស់ប្តូរតូចៗ វាមានផលប៉ះពាល់ខ្លាំងដល់ជីវិតរបស់យើងទេ។ ប្រសិនជាអ្នកឡើងគីឡូ ហើយអ្នកសម្រេចថាទៅរត់ ច្បាស់ណាស់បន្ទាប់ពីរត់ហើយអ្នកនៅតែធាត់ដដែល ហើយថ្ងៃស្អែកក៏ដូចគ្នា។ ផ្ទុយទៅវិញ ប្រសិនជាអ្នកញ៉ាំអារហារដែលធ្វើឲ្យធាត់ខ្លាំង អ្នកក៏មិនអាចធាត់ក្នុងពេលមួយយប់ដែរ តែប្រសិនជាអ្នកបន្តទម្លាប់បែបនេះជារៀងរាល់ថ្ងៃ នោះអ្នកអ្នកនឹងមើលឃើញពីភាពខុសគ្នារវាងបច្ចុប្បន្ន និងអតីតកាល។
ប្រសិនជាអ្នកចង់ផ្លាស់ប្តូរឲ្យមានភាពវិជ្ជមាននៅក្នុងជីវិតអ្នក អ្នកគួរតែសង្កេតឃើញថា ការផ្លាស់ប្តូរ ត្រូវការការអត់ធ្មត់ខ្លាំង និងទំនុកចិត្តផងដែរ ដែលអាចធ្វើឲ្យទម្លាប់របស់អ្នក ជួយអ្នកទៅកាន់គន្លងដែលត្រឹមត្រូវ ទោះបីជាអ្នកមិនទាន់បានឃើញលទ្ធផលក៏ដោយ។
ដូចនេះ ប្រសិនជាអ្នករកឃើញថាអាកប្បកិរិយារបស់អ្នកមិនផ្តល់ប្រយោជន៍អ្វីដល់អ្នក សូមព្យាយាមផ្តោតទៅលើគន្លងនាពេលបច្ចុប្បន្នជាងលទ្ធផលនាពេលបច្ចុប្បន្ន។ ប្រសិនជាអ្នកមានលុយតិចតួចនៅក្នុងធនាគារ តែអ្នកបានសន្សំជារៀងរាល់ខែ អញ្ចឹងអ្នកអាចមានទំនុកចិត្តថាគន្លងដែលអ្នកជ្រើសរើសគឺត្រឹមត្រូវ។ លទ្ធផលនាពេលបច្ចុប្បន្ន អាចនឹងមិនល្អ តែប្រសិនជាអ្នកនៅតែដើតាមគន្លងមួយនេះប៉ុន្មានខែប៉ុន្មានឆ្នាំក្រោយអ្នកនឹងឃើញពីភាពប្រសើរឡើង។
===============================
រៀបចំដោយ៖ គង់ ឆាយឡេង - Kong Chhayleng
- FB Page: [ Ссылка ]...
- Telegram Channel: [ Ссылка ]
សំឡេងអធិប្បាយ៖ Pisith ក្នុងកម្មវិធី Clipchamp
ប្រភពរូបភាព៖ Unsplash និង Google Image
===============================
HRTS CONSULTING
HR and Training Solution
- FB Page: [ Ссылка ]...
បណ្ណាល័យអ្នក - BanalaiNeak
- FB Page: [ Ссылка ]
- Telegram: [ Ссылка ]
TheHRDaily: [ Ссылка ]
===============================
Ещё видео!